លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការឈូសឆាយរៀបចំទីតាំងដីសម្រាប់ដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន និងពិនិត្យ រៀបចំសម្រាប់ឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន (ប្រជាពលរដ្ឋប្រភេទ២ អ្នកខុស ភូមិខុសឃុំ) ហើយបានយល់ព្រមចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើការចាប់ឆ្នោតយកទីតាំងដីឡូត៍ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។