ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (រដ្ឋបាលមន្ទីរផែនការខេត្ត)
លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមក្នុងវគ្គបណ្តុះបណ្តាលពីចម្ងាយ (Zoom) ស្តីពីព័ត៌មានលំហ និងមូលដ្ឋានគ្រប់គ្រងប្រកបដោយចីរភាពនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយសាធារណៈរដ្ឋកូរ៉េ និងមានការជួយសម្របសម្រួលបច្ចេកទេសដោយក្រុមការងាររបស់សាធាណៈរដ្ឋកូរ៉េផងដែរ។