ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
បិណ្ឌ ៨ (Ben 8)
_««»»_
កោះកុង៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចៀសវាងការជួបជុំមនុស្សច្រើន ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានចាត់លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងមន្ត្រី ក្រោមឱវាទនាំយកបច្ច័យសរុបចំនួន ១.៧០០.០០០ រៀល ព្រមទាំងទេយ្យទានមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ គង់នៅវត្តជោតញ្ញាណ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។









