នាថ្ងៃទី 28 ខែកញ្ញា 2021 តបតាមការចាំបាច់របស់អង្គភាព និងតាមការចាត់តាំងរបស់លោកប្រធានមន្ទីរ លោក កាន់ សុធន់
អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារផ្លូវលំជនបទចុះស្រង់ទិន្នន័យរាប់ចរាចរណ៏យានយន្តនៅផ្លូវតាទៃ
លើតភ្ជាប់ការធ្វើដំណើរ ចេញ ឃុំឬស្សីជ្រុំ ទៅកាន់ ឃុំតាទៃលើ ស្រុកថ្មបាំង និងធ្វើត្រួតពិនិត្យស្ថានភាពការខូចខាតសឹករេចរិលនៃកំរាលគ្រួសក្រហម ដើម្បីទុកជាទិន្នន័យសម្រាប់ការធ្វើផែនការថែទាំផ្លូវនាឆ្នាំខាងមុខ ។