រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អបអរសាទរ ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ (Constitution Day)លើកទី២៨ នៃព្រះរាជាណាចក្រកម្ពុជា

អបអរសាទរ ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ (Constitution Day)លើកទី២៨ នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកាសរដ្ឋធម្មនុញ្ញគឺជាលទ្ធផលនៃដំណើរការដែលបានចាប់ផ្តើមជាមួយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលាឆ្នាំ ១៩៩១ ដែលនាំឱ្យមានដំណោះស្រាយរួមបញ្ចប់វិបត្តិនៅកម្ពុជា នឹងនាំមកនូវការបោះឆ្នោតជាលើដំបូងនៅថ្ងៃទី ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ក្រោមការឧបត្ថម្ភរបស់អ៊ុនតាក់ ដែលបានបង្កើតសភាធម្មនុញ និងបង្កើតជាសភាធម្មនុញ្ញជាតិឆ្នាំ១៩៩៣មក។

« នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២១ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៨ឆ្នាំហើយ » ។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា “កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១)អំណាចនីតិបញ្ញត្តិ ២)នីតិប្រតិបត្តិ និង៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម”៕

អត្ថបទទាក់ទង