នៅថ្ងៃទ២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណ:អភិបាលស្រុកស្រែអំបិល លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក ប្រធាន និងមន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ "សេចក្ដីជូនដំណឹងលេខ ០១១សហវ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តចំណាយថវិការបស់រដ្ឋបាលក្រុង ស្រុក" និង "ប្រកាសលេខ ៥៤៨ សហវ.ប្រក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈកម្មវីធី Zoom នៅសាលាប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
——-
ប្រភព: ឡូ រដ្ឋា