/ / / /

“ថ្មអណ្តែត” ដែលស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្មអណ្តែត : ថ្មអណ្តែតគឺជាកន្លែងទីសក្ការៈបូជា សម្រាប់អ្នកដំណើរគ្រប់រូប លោកអ្នកអាចឃើញវាតាមផ្លូវទៅកាន់ ជីផាត អ្នកដំណើរតាមផ្លូវទឹកគ្រប់រូប ដែលបានឆ្លងកាត់ទីនេះតែងតែសែន ដល់អ្នកតាម្ចាស់ទឹក មានដូចជាសាច់ ផ្លែឈើ ព្រោះក្នុងវប្បធម៌ខ្មែរគេជឿថាទន្លេមានអ្នកថែរក្សា។ ដូចនេះបើគ្មានអ្នកណាម្នាក់សែនអាហារ ដល់ព្រលឹងនោះទេ អ្នកថែរក្សានោះនឹងខឹងសម្បា ហើយការធ្វើដំណើរនោះនឹងគ្មានសេចក្តីសុខ ឡើយ។ បើតាមរឿងព្រេងបាននិទានថា ទីសក្ការៈបូជានេះជាយូរលុងមកហើយគឺជាផ្ទះ កូនក្រមុំម្ចាស់ស្រុកម្នាក់ កាលនោះ តានង និងតាអូម ជាចាស់ស្រុក បានរៀបចំជាក្បួនហែរជំនួនយ៉ាងវែង សម្រាប់កូនប្រុស និងកូនស្រី របស់ខ្លួន នៅថ្ងៃហែរជំនួន បានមកដល់មនុស្សម្នាប្រុសស្រីច្រើននាក់ រួមជាមួយគ្រឿងសំអាង ទឹកអប់ សំពត់ ហូល ផាមួង ហែរហមដោយក្របី ដំរី ជាច្រើនក្បាល និងបទភ្លេងប្រពៃណីប្រគុំអមផងដែរ មួយរំពេចនោះភ្លៀងបានធ្លាក់យ៉ាងខ្លាំងធ្វើអោយក្បួនហែរជំនូននោះមិនអាចទៅមុខ ឬថយក្រោយបានឡើយ ហើយដំរី និងក្របីក៏ស្រាប់ តែផុងជាប់នៅក្នុងភក់ដើរមិនរួច។ ក្រោយមកវាក៏ក្លាយជាថ្ម រីឯផ្ទះកូនក្រមុំនៅថ្ងៃនោះដែរ ភ្លៀងបានជោរជនលិចសល់តែដំបូលដូចជាថ្មកំពុងអណ្តែត ថ្មនេះហើយដែលឥឡូវគេប្រើជាទីសក្ការៈបូជាចំពោះអ្នកតាម្ចាស់ទឹកដីមានឈ្មោះថា”ថ្មអណ្តែត” ដែលស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងមក ដល់សព្វថ្ងៃនេះ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/06/2026

    សេចក្តីជូនដំណឹង ស្តីពីពិធីបុណ្យពូនភ្នំទុរេនសាមគ្គី និងផ្សព្វផ្សាយសក្តានុពលកសិទេសចរណ៍ នៅក្នុងស្រុកថ្មបាំង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខកុមារ និងរៀបចំអាហារថ្ងៃត្រង់ នៅមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង