រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមប្រជុំពិគ្រោះយោបល់ និងប្រមូលព័ត៌មាននឹងការរៀបចំផែនការវិនិយោគ និងទស្សនៈ នៃការរៀបចំគោលដៅទេសចរណ៍ ជាមួយតំណាងក្រុមហ៊ុន (EMERGING360)

ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកនាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានអញ្ជើញចូលរួមប្រជុំពិគ្រោះយោបល់ និងប្រមូលព័ត៌មាននឹងការរៀបចំផែនការវិនិយោគ និងទស្សនៈ នៃការរៀបចំគោលដៅទេសចរណ៍ សម្រាប់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធានធានធម្មជាតិកម្ពុជា” ដើម្បីជ្រើសរើសគោលដៅទេសចរណ៍ធម្មជាតិក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ ជាមួយតំណាងក្រុមហ៊ុន (EMERGING360) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង