លោក ស្រេង ហុង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានអនុគណ:កម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ នៃ គ.ប.ក ខេត្ត បានអញ្ជើញដឹកនាំសមាជិកអនុគណ:កម្មការទាំងអស់ ជួបប្រជុំជាមួយគណ:កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូZoom ស្ដីពី:
១-ការពិភាក្សាការងារផ្នែកអប់រំ និងទំនាក់ទំនងសាធារណៈ នៃ អ.ប.ទ និងលើកទិសដៅអនុវត្តបន្ត។
២-ការធ្វើបច្ចុប្បន្នភាពការងារអប់រំ និងទំនាក់ទំនងសាធារណៈ និងបញ្ហាប្រឈមផ្សេងៗ។
៣-ការពិភាក្សាលើទិសដៅ "តើត្រូវធ្វើដូចម្ដេច ដើម្បីអោយសកម្មភាពអប់រំផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈដំណើរការប្រកបដោយប្រសិទ្ធភាព?"៕