រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី០១រូប បានចូលរួមកិច្ចប្រជុំ ស្ដីពី ការត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម ៩ខែ ដើមឆ្នាំ២០២១ និងការណែនាំអំពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ តាមប្រព័ន្ធZOOM

ព្រឹក ថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១

លោកស្រីប្រធានមន្ទីរ និងប្រធានការិ.ហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ផែនការនិងស្ថិតិ នៃមន្ទីរកិច្ចការនារីខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ ស្ដីពី ការត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម ៩ខែ ដើមឆ្នាំ២០២១ និងការណែនាំអំពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ (ZOOM)។

អត្ថបទទាក់ទង