រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីចុះហត្ថលេខាប្រគល់ ទទួលឧបករណ៍ សម្ភារ: បរិក្ខារវេជ្ជសាស្រ្តក្រោមជំនួយរបស់ទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិថៃ ( TICA) លើគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិកម្ពុជា-ថៃ លើវិស័យសុខាភិបាលរវាងខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃ

ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងលោក Bancha Subpaso ប្រធានមន្ទីរសុខាភិបាលខេត្តត្រាត ប្រទេសថៃ ពិធីចុះហត្ថលេខាប្រគល់ ទទួលឧបករណ៍ សម្ភារ: បរិក្ខារវេជ្ជសាស្រ្តក្រោមជំនួយរបស់ទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិថៃ ( TICA) លើគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិកម្ពុជា-ថៃ លើវិស័យសុខាភិបាលរវាងខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃ។

ពិធីប្រគល់ជូនឧបករណ៍ សម្ភារ: បរិក្ខារវេជ្ជសាស្រ្តដំណាក់កាលទី២ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់ដាក់ឱ្យប្រើប្រាស់ក្នុងអាគារសង្គ្រោះបន្ទាន់ថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់TICA នៃព្រះរាជាណាចក្រថៃ បន្ទាប់ពីអគារសង្គ្រោះបន្ទាន់ថ្មីត្រូវបានសាងសង់រួចរាល់កាលពីដើមឆ្នាំ២០២០។ សមិទ្ធិផលទាំងនេះ សបញ្ជាក់ឱ្យឃើញនូវទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការការណ៍ដ៏ល្អរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ដាប់ថ្នាក់ជាមួយខេត្តនៃប្រទេសជិតខាង ជាពិសេសរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលធ្វើឱ្យយើងទទួលបាននូវសមិទ្ធិផលដ៏ថ្លៃថ្លាទាំងនេះ ដែលអាចចូលរួមចំណែកអភិវឌ្ឃវិស័យសុខាភិបាលក្នុងខេត្តកោះកុងយើង ជាពិសេសមន្ទីរពេទ្យបង្អែកខេត្តមានលទ្ធភាពកាន់តែច្រើនក្នុងផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែមានគុណភាពថែមទៀត៕

អត្ថបទទាក់ទង