សកម្មភាពការងារថែទាំ និងការងារជួសជុល នាថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ៖
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម៥០+៧០០-គ.ម៥៥+៧០០។
⁃ បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវជាតិលេខ៤៨ កាយកៀនិងកិនបង្ហាប់ថ្មម៉ិចឡើងវិញទីតាំងខូចខាតដោយទឹកភ្លៀងធ្លាក់ជោគជាំ ចាប់ពីគ.ម៣៥+៨៦០-គ.ម៣៦+០២៥។
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ស្រោចកៅស៊ូCRS2 រួចបាចថ្ម១២មម ត្រង់គ.ម១១១+០០០-គ.ម១១២+០០០។
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ស្រោចកៅស៊ូCRS2 រួចបាចថ្ម១២មម ត្រង់ចន្លោះគ.ម១៣៦+០០០-គ.ម១៣៧+០០០។
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ស្រោចកៅស៊ូCRS2 រួចបាចថ្ម១២មម ត្រង់គ.ម១៤៩+០០០-គ.ម១៥០+០០០។
ជាមួយនោះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន ៣ការពារ ៣កុំ ឱ្យបានគ្រប់ៗគ្នា។
ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង។
::: ទាញយកឥតគិតថ្លៃ៖
- App Store: https://roadcare.mpwt.gov.kh/ios
- Play Store: https://roadcare.mpwt.gov.kh/android