រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ០១រូប បានចូលរួមវគ្គបណ្តុះបណ្តាលស៊េរីលើកទី៤ «គន្លឹះក្នុងការស្វែងរកការគាំទ្រមតិប្រកបដោយឥទ្ធិពលតាមប្រព័ន្ធអនឡាញ»

មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ០១រូប បានចូលរួមវគ្គបណ្តុះបណ្តាលស៊េរីលើកទី៤ «គន្លឹះក្នុងការស្វែងរកការគាំទ្រមតិប្រកបដោយឥទ្ធិពលតាមប្រព័ន្ធអនឡាញ» បានដំណើរការ ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom ក្រោមការដឹកនាំសម្របសម្រួលដោយលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ។

វគ្គបណ្តុះបណ្តាលនេះមាន អ្នកចូលរួម សរុប ៧៨នាក់ ស្រ្តី ៥៥នាក់ ជាមន្រ្តីវ័យក្មេងមកពី ក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងមន្ទីរកិច្ចការនារី រាជធានី ខេត្តទាំង ២៥។

វាគ្មិនអញ្ជើញមកពីក្រុមហ៊ុន Home-Ducation, អង្គការ International Youth for a Better World និងក្រុមការងារក្រសួងកិច្ចការនារី បានរួមគ្នាចែករំលែកចំណេះដឹងស្តីពី៖

១.គន្លឹះសំខាន់ៗក្នុងការស្វែងរកការគាំទ្រមតិតាមប្រព័ន្ធអនឡាញ

២.គន្លឹះសំខាន់ៗក្នុងការគិតបែបស៊ីជម្រៅ

៣.វិធីសាស្រ្តក្នុងការថតវីដេអូ រួមទាំងការអនុវត្តសាកល្បង។

អត្ថបទទាក់ទង