លោក សោម សុធីរ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងលោក អ៊ូច ពន្លក ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត បានចូលរួមកម្មវិធីកិច្ចសន្ទនា ជាមួយការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត លើកទី១ ក្រោមប្រធានបទ (ការកែលម្អលើការរៀបចំរបាយការណ៍ របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត) តាមរយ:កម្មវិធី Zoom ក្រោមអធិបតីភាពលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។