សៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់វិចិត្រ ឣភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ឋកម្មស្រុក បានដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងជួសជុលផ្លូវបេតុងឣាមេ០១គម្រោង ដែលមានចំនួន២ខ្សែ÷
-ខ្សែទី១ ប្រវែង២៤០ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
-ខ្សែទី២ ប្រវែង២០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។