រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានផ្ដល់កិច្ចសម្ភាសន៍ ស្ដីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៣ខ្សែ ដែលជាគម្រោងរបស់រដ្ឋបាលខេត្តកោះកុង ឆ្នាំ២០២១ នៅក្នុងស្រុកមណ្ឌលសីមា

ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានផ្ដល់កិច្ចសម្ភាសន៍ ស្ដីពីការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៣ខ្សែ ដែលជាគម្រោងរបស់រដ្ឋបាលខេត្តកោះកុងឆ្នាំ២០២១ នៅក្នុងស្រុកមណ្ឌលសីមា ដូចជា÷
-គម្រោងសាងសង់ផ្លូវបេតុងអារមេប្រវែង ៦១០ម៉ែត្រ×៦ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅដល់មណ្ឌលសុខភាពនាងកុកទើបនឹងសាងសង់ថ្មី ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង ។
-គម្រោងសាងសង់ផ្លូវបេតុងអារមេប្រវែង ១២៦ម៉ែត្រ×៧ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ដល់មុខការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុក ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
-គម្រោងសាងសង់ផ្លូវបេតុងអារមេប្រវែង ២១៥ម៉ែត្រ×៦ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ស្ថិតនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង