/ / /

ពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ ២០២១ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត”

ថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១
_««»»_
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង អមដំណើរដោយលោក សំ​ធឿន អនុប្រធានមន្ទីរទទួលបន្ទុកពុទ្ធិកសិក្សា និងលោក គង់ ចន្ទថុល្ល អនុប្រធានមន្ទីរទទួលបន្ទុកកិច្ចការរដ្ឋបាល សហការជាមួយព្រះលក្ខណ៍មុនី វង្ស វិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះសមុទ្ទគង្គាមហាមុនីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត បានចុះពិនិត្យការសិក្សារបស់សមណសិស្ស ក្នុងសាលាពុទ្ធិកបឋមសិក្សាសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត ស្ថិតក្នុងភូមិ ៣ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តខេត្តកោះកុង ។

ស្ថិតក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ ២០២១ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត” យោងតាមសាលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនិងសេចក្ដីណែនាំស្តីពីការចាត់តាំងរបៀបទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ ២០២១ របស់ក្រសួងធម្មការ និងសាសនា ។

វត្តអារាម និងវិហារសាសនានានាត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមជម្រុញ កម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំ អំពីសារៈប្រយោជន៍ នៃការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅ ក្នុងភាពជាពលរដ្ឋសកល ។

ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ សូមគោរពអព្រះគុណចំពោះព្រះមេគណខេត្តដែលបានយកព្រះទ័យទុកដាក់ជួយដល់សមណសិស្សដែលគង់ស្នាក់អាស្រ័យសិក្សារៀនសូត្រនៅក្នុងសាលាពុទ្ធិកបឋមសិក្សាសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី វត្តទេពនិមិត្ត សូមប្រគេននូវព្រះពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូត។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/05/2026

    អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ