ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩:០០ នាទីព្រឹក លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយ លោក ស៊ីវ ប៊ុនធឿន មន្ត្រីការិយាល័យ ដនសភស្រុក និងមន្រី្តជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយទទួលបន្ទុកកិច្ចការរ៉ែ និងថាមពល រួមជាមួយក្រុម ការងារឃុំទួលគគីរ បានចុះពិនិត្យទីតាំងដីដែលស្នើសុំអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែសម្រាប់ជីកបកយកអាចម៍ដី មួយកន្លែងរបស់លោក ឈុន សុភ័ក្ត្រ ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរស្រុកមណ្ឌលសីមា ខេត្តកោះកុង ។