រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារអនុគណៈកម្មការទី១០ ចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ដោយគោរព និងអនុវត្តឲ្យបាននូវវិធានសុខាភិបាល ដើម្បីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ត

ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ លោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ និងលោក ហាន់ ចក់ ក្រុមការងារមន្ទីរធម្មការ និងសាសនា ក្រោមការចង្អុរបង្ហាញពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការទី១០ បានចាត់ឲ្យលោកអនុប្រធានគណៈកម្មការ និងលេខាធិការចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ដោយគោរព និងអនុវត្តឲ្យបាននូវវិធានសុខាភិបាល ដើម្បីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ត។ នេះជាសពទី៣៤ ឈ្មោះ សំ អឿន ភេទប្រុស អាយុ៦៤ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលបានទទួលមរណភាពកាលពីថ្ងៃ៣ ខែកញ្ញា ឆ្នាំ២០២១ ដោយជំងឺកូវីដ-១៩ សាកសពនេះបានបូជាតាមគន្លងបែបព្រះពុទ្ធសានសា នៅវត្តជោតញ្ញាណ វេលា១២:៤០នាទី។

អត្ថបទទាក់ទង