/ / / /

រដ្ឋបាលខេត្តកោះកុងចូលរួមពិធីផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពី “បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍”

ខេត្តកោះកុង៖ លោក ឃឹម ច័ន្ទឌី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពី“បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍” តាមរយៈវីដេអូ (Video Conference) ដែល ប្រព្រឹត្តទៅនៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

ពិធីផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមប្រធានបទចំនួន ២ ដូចខាងក្រោម ៖

ក. ប្រធានបទទី១

  • បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មរមណីយដ្ឋានទេសចរណ៍
  • ឯកសារ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្ម រមណីយដ្ឋានទេសចរណ៍

ខ. ប្រធានបទទី២

  • បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
  • ឯកសារ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគងប្រក្រតីភាពថ្មីសម្រាប់សេវាកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
  • បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍”
  • ឯកសារនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្ម ស្នាក់នៅទេសចរណ៍”

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/06/2026

    សេចក្តីជូនដំណឹង ស្តីពីពិធីបុណ្យពូនភ្នំទុរេនសាមគ្គី និងផ្សព្វផ្សាយសក្តានុពលកសិទេសចរណ៍ នៅក្នុងស្រុកថ្មបាំង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខកុមារ និងរៀបចំអាហារថ្ងៃត្រង់ នៅមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង