រសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
លោកស្រីប្រធានមន្ទីរ ចាត់មន្ដ្រី ២រូប ចុះសួរសុខទុក្ខស្ដ្រីទីទ័លក្រ ដែលមានទីលំនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា បានសម្រាលកូនភ្លោះ៣នាក់ (ស្រី ១នាក់) ខ្វះទម្ងន់ និងមានសុខភាពខ្សោយ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល និងសំលៀកបំពាក់ទារកមួយចំនួន។#មន្ទីរកិច្ចការនារីខេត្តកោះកុង #Kohkongprovince