រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីអធិការកិច្ចការងារ ចូលរួមពិនិត្យការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើកទី២ ជាការធ្វើតេស្តបញ្ចប់ ជូនដល់កម្មករនិយោជិត របស់ក្រុមហ៊ុនយ៉ាហ្សាគី

ព្រឹកនេះលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីអធិការកិច្ចការងារចំនួន ២រូប គឺលោក ស វាសនា ប្រធានការិយាល័យបណ្តុះបណ្ដាលវិជ្ជាជីវៈ និងលោក វណ្ណ សុខគង់ អនុប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ ចូលរួមពិនិត្យការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើកទី២ ជាថ្ងៃបញ្ចប់នៃការធ្វើតេស្ត ជូនដល់កម្មករនិយោជិត របស់ក្រុមហ៊ុនយ៉ាហ្សាគី តាមសេចក្តីណែនាំលេខ ០៥៨/២១ ក.ប/ស.ណ.ន.ខ.ល ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស របស់ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ដោយមានការសហការណ៍យ៉ាងយកចិត្តទុកដាក់ពីក្រុមការងារមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងបងប្អូនកម្មករនិយោជិតទាំងអស់ផងដែរ។

គួរបញ្ជាក់ផងដែរថា គិតមកដល់ត្រឹមម៉ោងនេះ ការធ្វើតេស្តជូនកម្មករនិយោជិតគឺបានចំនួនប្រហែលជា៨០%  មិនទាន់មានករណីកម្មករណាម្នាក់មានវិជ្ជមានកូវីដ-១៩ នោះទេ។ ហើយការធ្វើតេស្តក្នុងថ្ងៃនេះគឺនឹងធ្វើអោយបាន១០០% ជូនដល់កម្មករនិយោជិត សន្តិសុខ អ្នកអនាម័យ អ្នកបើកបរ និងអ្នកលក់ដូរទាំងអស់ ដែលនៅក្នុងក្រុមហ៊ុនយ៉ាហ្សាគី៕

ថ្ងៃចន្ទ ៧រោច ខែសា្រពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

អត្ថបទទាក់ទង