លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន អ.គ.វ.ក-១៩ ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលបានចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩(ចាប់ពីអាយុ១២ឆ្នាំឡើង) នៅទូទាំងខេត្តកោះកុង។
លោក អ៊ុក សុតា នាយករងរដ្ឋបាល បានលើកឡើងថាកិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលបានចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩(ចាប់ពីអាយុ១២ឆ្នាំឡើង) ស្នើសមាជិកទាំងអស់ជួយពិនិត្យឱ្យបានល្អិតល្អន់បំផុតចំពោះទិន្នន័យ ដែលបានទទួលពីរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ ដើម្បីត្រៀមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ សម្រាប់ស្នើសូមវ៉ាក់សាំងចាក់បញ្ចប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង៕
មន្ត្រីជាប់កិច្ចសន្យា ប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលបានចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩(ចាប់ពីអាយុ១២ឆ្នាំឡើង) ស្នើសមាជិកទាំងអស់ជួយពិនិត្យឱ្យបានល្អិតល្អន់បំផុតចំពោះទិន្នន័យ ដែលបានទទួលពីរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ ដើម្បីត្រៀមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ សម្រាប់ស្នើសូមវ៉ាក់សាំងចាក់បញ្ចប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង៕