នាព្រឹកនេះក្រោមការចាត់តាំងពីលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ត្រីអធិការកិច្ចការងារ មានសមាសភាព ២រូប គឺលោក ស វាសនា ប្រធានការិយាល័យបណ្តុះបណ្ដាលវិជ្ជាជីវៈ និងលោក វណ្ណ សុខគង់ អនុប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ បានចូលរួមពិនិត្យការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើកទី១ ជូនដល់កម្មករនិយោជិត របស់ក្រុមហ៊ុនយ៉ាហ្សាគី តាមសេចក្តីណែនាំលេខ ០៥៨/២១ ក.ប/ស.ណ.ន.ខ.ល ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស របស់ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ។
សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន។
ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១