រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាស្តីពី : កិច្ចសហការទ្វេភាគី និងពហុភាគី លើវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ថ្នាក់ដឹកនាំ និងការិយាល័យជំនាញ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពី : កិច្ចសហការទ្វេភាគី និងពហុភាគី លើវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) គឺជាកម្លាំងចលករដ៏រឹងមាំ និងជំរុញឲ្យមានការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿននៅលើសកលលោក។ ទន្ទឹមនឹងនេះដែរ ផែនទីបង្ហាញផ្លូវ វ.ប.ន កម្ពុជា ២០៣០ ត្រូវបានតាក់តែងឡើងដោយមានសសរស្ដម្ភចំនួន៥ធំៗ ដែលក្នុងសសរស្ដម្ភនីមួយៗបានរៀបរាប់ អំពីគោលដៅយ៉ាងជាក់លាក់ ដើម្បីសម្រេចឱ្យបានរហូតដល់ឆ្នាំ២០៣០។
ដើម្បីកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេស ដែលមានចំខ្ពស់ខ្ពស់នៅឆ្នាំ២០៥០។ សសរស្ដម្ភទីបួននោះ គឺកិច្ចសហការវិទ្យាសាស្ត្រ និងការបង្កើតបណ្ដាញរវាងតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធវានុវត្តន៍ជាតិ និងដៃគូអភិវឌ្ឍន៍ក្នុងនិងក្រៅស្រុក។ ដោយសង្កេតឃើញថាតម្រូវការនៃការធ្វើកិច្ចសហការ គឺជាកត្តាគន្លឹះមួយសម្រាប់ការងារ វ.ប.ន ដូច្នេះសិក្ខាសាលានេះត្រូវបានរៀបចំដោយមានគោលបំណងសំខាន់ចំនួនពីរធំៗគឺ៖
១-ចែករំលែកសារ:សំខាន់កិច្ចសហការក្នុងស្រុក តំបន់ និងអន្តរជាតិ ជាពិសេសលើការងារកាទូតវិទ្យាសាស្ត
២-ចែករំលែកបទពិសោធន៍នៃយុទ្ធសាស្ត្រ ការអនុវត្ត តាមដាននិងវាយតម្លៃនៃកិច្ចសហការ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ឆែម គាតឬទ្ធី រដ្ឋលេខាធិការ និងជាប្រតិភូអមនាយករដ្ឋមន្ត្រី។
តាមរយៈvideos conference និងមានការចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត ។

រៀបចំដោយ: នាយកដ្ឋានបណ្តុះបណ្តាល វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
រសៀលថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

អត្ថបទទាក់ទង