កម្លាំងគណៈបញ្ជាការឯកភាពក្រុងខេមរភូមិន្ទ ដឹកនាំដោយលោក ឈឹម ចិន អភិបាលស្ដីទី សហការ ជាមួយកម្លាំងចម្រុះដែលមាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង និងសាខាគយ និងរដ្ឋាករខេត្តកោះកុង មន្ទីរបរិស្ថានខេត្ត ចុះត្រួតពិនិត្យ ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើម៉ូតូ និងរថយន្តគ្មានស្លាកលេខ និងដឹកលើសទម្ងន់ នៅក្នុងភូមិសាស្ត្រ ក្រុងខេមរភូមិន្ទ។