រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យគម្រោងវិនិយោគកោះម្នាស់ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

ក្រោមការចង្អុលបង្ហាញពីលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីអាជ្ញាធរស្រុក និងឃុំ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថាមានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់ ហើយក្នុងនោះក្រុមហ៊ុនស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយពីរដ្ឋបាលខេត្ត។ តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមការងាររកឃើញថាពិតជាមានការសង់ជាសំណង់ផ្ទះ មានការអារឈើ និងឈូសឆាយដីលើកោះម្នាស់ ដែលស្ថិតក្នុងគម្រោងវិនិយោគ របស់ក្រុមហ៊ុនពិតប្រាកដមែន។ ក្រុមការងារនឹងរៀបចំជារបាយការណ៍រួមមួយ ដើម្បីដាក់ជូនលោកជំទាវអភិបាលខេត្ត ពិនិត្យ និងដោះស្រាយ៕

អត្ថបទទាក់ទង