រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តជួសជុលថែទាំផ្លូវថ្នល់ឱ្យមានគុណភាពអាចប្រើប្រាស់បានយូ

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ៖

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ពី គ.ម០៧+៥០០-គ.ម០៨+០០០។

⁃ បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវជាតិលេខ៤៨ កាយកៀនិងកិនបង្ហាប់ថ្មម៉ិចឡើងវិញទីតាំងខូចខាតដោយទឹកភ្លៀងធ្លាក់ជោគជាំ ពី គ.ម៤៨+៥៦៥-គ.ម៤៨+៧៨៧។

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ស្រោចកៅស៊ូCRS2 រួចបាចថ្ម១២មម ពី គ.ម៧១+០០០-គ.ម៧២+០០០។

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ពី គ.ម១២០+០០០-គ.ម១២១+០០០។

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ កាត់សម្អាតរុក្ខជាតិអមសងខាងផ្លូវ  និងបំពាក់ផ្លាកសញ្ញាចរាចរណ៏ដែលខុសបទដ្ឋានឡើងវិញចាប់ ពី គ.ម២៣+០០០-គ.ម២៦+០០០។
————————
សូមជួបតែសុខសុវត្ថិភាពក្នុងការធ្វើដំណើរ សូមអរគុណ ៕
————————
រៀបរៀងដោយ : #ការិយាល័យកិច្ចការទូទៅ #DPWTKK

អត្ថបទទាក់ទង