/ / /

សកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២១ វិស័យស្នូលទី២ ការងារសុខភាព និងការថែទាំសុខភាពនៅតាមសហគមន៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖
(សកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២១វិស័យស្នូលទី២ ការងារសុខភាព និងការថែទាំសុខភាពនៅតាមសហគមន៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង)
ក្នុងនាមជាស្ថាប័នមនុស្សធម៌ឈានមុខគេ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្ត និងគ្រប់ភាគីពាក់ព័ន្ធបានធ្វើប្រតិបត្តិការឆ្លើយតបយ៉ាងសកម្ម និងមានប្រសិទ្ធក្នុងការផ្សព្វសផ្សាយវិធានការការពារជំងឺកូវីដ១៩ វិជ្ជាសង្គ្រោះបឋម ជំងឺអេដស៍ ក្នុងបរិបទកូវី១៩ ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យចេះការពារខ្លួន និងសមាជិកគ្រួសារ ។
ជាក់ស្តែងនៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ សាខាបានបន្តអនុវត្តការងាររបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុតស្របតាមផែនការយុទ្ធសាស្ត្រសកម្មភាពការងារ និងទិសដៅភារកិច្ច ក្រោមការដឹកនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំបានចុះជាប់ជាប្រចាំក្នុងការជួយតម្រង់ទិសក្រុមប្រតិបត្តិសាខា អនុសាខាទាំង៧ក្រុង/ស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្នុងការផ្តល់អំណោយមនុស្សធម៌ជូនដល់ស្ត្រីសម្រាល អ្នករស់នៅជាមួយមេរោគអេដស៍ កំពុងជួបការលំបាក អោយបានទាន់ពេលវេលា ពោលគឺស្របតាមពាកស្លោករបស់កាកបាទក្រហមកម្ពុជា (កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ )។

សូមបញ្ជាក់ផងដែរថាសកម្មភាព និងសម្ភារៈដែលផ្តល់ជូនគ្រួសារងាយរងគ្រោះទាំងអស់គឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានសម្តេចពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ។

តាមរយៈសកម្មភាពទាំងនេះ គឺបានស្តែងឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយមេត្តាធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា ជាមួយប្រជាពលរដ្ឋរងគ្រោះ ដើម្បីរំលែកការលំបាកទាំងឡាយ ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកកោះកុង/
    28/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកស្រី វ៉ាត់ សុខា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល។

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល  លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការបានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគជូន ដល់ក្រុមគ្រួសារសព លោកយាយ អុី មុំ អាយុ ៩៧ ឆ្នាំ ដែលបានទទួលមរណៈភាព

  • ហេង គីមឆន/
    28/08/2026

    វគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល ដល់គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង ស្រុក មេឃុំ ចៅសង្កាត់ គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារឃុំ សង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុ ទូទាំងខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី ផល សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកលោក តេង សុខហេង ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុនិង លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក បានចូលរួមបណ្តុះបណ្តាល”សេវាសង្គម និងរដ្ឋបាលឌីជីថល “

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បានអញ្ជើញពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈភិបាលខេត្តកោះកុង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង