/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង បានដឹកនាំ លោកនាយករដ្ឋបាល ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលស្រុក ចូលរួមសំណេះសំណាលជាមួយក្រុមបាល់ទាត់គោព្រៃសុវណ្ណាបៃតង(យុវជនខ្មែរឥស្លាម)ភូមិសុវណ្ណាបៃតង

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង បានដឹកនាំ លោកនាយករដ្ឋបាលប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលស្រុក ចូលរួមសំណេះសំណាលជាមួយក្រុមបាល់ទាត់គោព្រៃសុវណ្ណាបៃតង(យុវជនខ្មែរឥស្លាម)ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង នៅសាលប្រជុំ(ក) សាលាស្រុកបូទុមសាគរ និងបានប្រគល់អំណោយដែលជាថវិកាឧបត្ថម្ភចំនួន ២៥០$ ដល់ក្រុមបាល់ទាត់គោព្រៃ ពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ 

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាល ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់លោកជំទាវ មិថុនា ភូង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសរឿងវិស័យកីឡា ដែលលោកជំទាវបានគាំទ្រយ៉ាងពេញទំហឹង ដល់ការលេងកីឡាគ្រប់ប្រភេទ។

តំណាងក្រុមបាល់ទាត់គោព្រៃសុវណ្ណាបៃតង បានថ្លែងអំណរគុណដល់លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ជាពិសេសលោកជំទាវ មិថុនា ភូថង អភិបាល

 នៃគណៈអភិបាលខេត្តកោះកុង ដែលបានយកចិត្តទុកដាក់លើវិស័យកីឡា ហើយពួកគាត់សូមជូនពរលោកជំទាវ និងក្រុមគ្រួសារទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

សីហា 21, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារដឹកនាំកែទម្រង់រដ្ឋបាលសាធារណៈខេត្តកោះកុង អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/03/2026

    លោក ក្រូច បូរីសីហា អភិបាលនៃគណៈស្រុកបូទុមសាគរ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះសិស្សមធ្យម នៃវិទ្យាល័យបូទុមសាគរ ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ថ្នាក់ខេត្ត និងបានឧបត្ថម្ភថវិកាចំនួន១០០ដុល្លារ សហរដ្ឋអាមេរិក ជាការលើកទឹកចិត្តជូនដល់ក្រុមកីឡាដែលទទួលបានជ័យលាភី

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/03/2026

    ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសំណុំឯកសារព័ត៌មានសង្គម និងសេវាកម្មផ្តល់ថ្នាំបង្ការដល់កុមារអាយុក្រោម២ឆ្នាំ នៅក្នុងមូលដ្ឋានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD) ស្មាច់មានជ័យ ដែលគាំទ្រថវិកាដោយអង្គការ Gavi»។

  • ហេង គីមឆន/
    26/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដើម្បីពិនិត្យ និងពិភាក្សាការងារមួយចំនួន ដែលរដ្ឋបាលខេត្ត កំពុងអនុវត្ត

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/03/2026

    រដ្ឋបាលឃុំជ្រោយស្វាយ  បានរៀបចំធ្វើសម្អាតអនាម័យបរិស្ថានតាមដងផ្លូវ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង