រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារ ហិរញ្ញវត្ថុប្រចាំ ឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត របស់សាខាកាកបាទក្រហម​កម្ពុជា ខេត្តកោះកុង

សាខាកក្រក ខេត្តកោះកុង ៖ នៅរសៀលថ្ងៃព្រហស្បត្តិ ១១កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកោះកុង បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារ ហិរញ្ញវត្ថុប្រចាំ ឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធាន​គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លេខាធិការ ហិរញ្ញឹក សមាជិក សមាជិកាគណៈកម្មាធិការសាខា លោក ស្រីប្រធាន ឬតំណាង គណៈកម្មាធិការអនុសាខាទាំង៧ ក្រុង/ស្រុក និងក្រុមការងារ​ប្រតិបត្តិ​សាខា សរុបចំនួន ២៥នាក់ ស្រី៥នាក់ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​។

អត្ថបទទាក់ទង