/ / /

លោក ក្រូច បូរីសីហា អភិបាលរងស្រុក នឹងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចូលរួមសហការជាមួយឧទ្យានជាតិបូទុមសាគរ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋកាប់រុករានទន្ទ្រានព្រៃកោងកាង នៅចំណុចស្ពានព្រែកតាអុក ស្ថិតនៅក្នុងភូមិតាអុក

ដោយមានចុះផ្សាយតាមគេហទំព័រUMA TV online news នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១តាមប្រព័ន្ធហ្វេសបុក (facebook)ពីកាប់បំផ្លាញដីព្រៃកោងកាង នៅចំណុចស្ពានព្រែកតាអុក ក្នុងភូមិព្រែកតាអុក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រាំបួន និងសាមសិបនាទីព្រឹក លោក ក្រូច បូរីសីហា អភិបាលរងស្រុក នឹងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចូលរួមសហការជាមួយឧទ្យានជាតិបូទុមសាគរ  និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋកាប់រុករានទន្ទ្រានព្រៃកោងកាង នៅចំណុចស្ពានព្រែកតាអុក ស្ថិតនៅក្នុងភូមិតាអុក ឃុំអណ្ដូងទឹក ។ក្រុមការងារបានចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា៖មានការកាប់រុករានទន្ទ្រាន ដោយកន្លែង ពុំមានការកាប់រះពាសពេញនោះទេ ប្រមាណជា៥,០០០ម៉ែត្រការ៉េ ។ ក្រុមការងារបានវាយស្លាក ហាមកាប់ព្រៃ ចំនួន៧ស្លាក និងបន្តស្រាវជ្រាវស្វែងរកអ្នកកាប់ទន្ទ្រានដែលមានលេខនិយាមកា 

X 0328389 , Y 1227383។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

=================

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

សីហា 12  2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/06/2026

    លោក ប៉ែន សុផាត អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ៨០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”

  • ហេង គីមឆន/
    06/06/2026

    លោក ទីណា រ៉ាដេត អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ លឹម សៀកងីម បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោក សរ ជឿន ក្រុមហ៊ុន Green Rich បរិច្ចាគថវិកាចំនួន ២០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង