ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក អមដំណើរដោយ លោក ប៉ែន សុផាត អភិបាលរងស្រុក លោក អៀវ កុសល មេឃុំប៉ាក់ខ្លង ចុះពិនិត្យទីស្នាក់ការសម្រាប់ការបិទខ្ទប់ជាបណ្តោះអាសន្ន និងទីតាំងសម្រាប់ធ្វើរ៉ាពីតេស្ត(Rapid test) កូវីដ-១៩ នៅតាមច្រកចេញ-ចូលចំណុចភូមិថ្មីមានចំនួន៣ទីតាំង ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។