រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ស្ដីពីការបិទជាបណ្ដោះអាសន្នការធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្រ្ត ភូមិចាំយាម ឃុំប៉ាក់ខ្លង ដែលជាតំបន់កំពុងមានការឆ្លងរាល ដាលជំងឺកូវីដ-១៩

ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ស្ដីពីការបិទជាបណ្ដោះអាសន្នការធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្រ្ត ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាតំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ២០២១"
ដោយមានការអញ្ជើញចូលរួមពី លោក ទូ សាវុធ អភិបាល រងខេត្ត និងឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង