/ / /

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានទទួលការចាក់វ៉ាក់សាំងជាលើកទី៣ ប្រភេទ AstraZeneca ដូសជំរុញ ដើម្បីការពារពីជំងឺកូវីដ-១៩ (Covid-19)

ថ្នាក់ដឹកនាំ និង​មន្រ្តី​រាជការ និងមន្ត្រីរជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានទទួលការចាក់វ៉ាក់សាំងជាលើកទី៣ ប្រភេទ AstraZeneca ដូសជំរុញ ដើម្បីការពារជំងឺកូវីដ-១៩ (Covid-19) ធ្វើនៅមណ្ឌលចាក់វ៉ាក់សាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ ​មន្រ្តី​រាជការ និងមន្ត្រីរជាប់កិច្ចសន្យាទាំងអស់ សូមសម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ។

សូមគោរព​ថ្លែងអំណរគុណ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល​ខេត្តកោះកុង និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់​តែងតែគិតគូរសុខទុក្ខមន្រ្តីរាជការ​ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ​គ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ ។​

រៀបរៀងដោយ : លោក វ៉ា វណ្ណទិត្យ ប្រធានការិយាល័យកិច្ចការទូទៅ #DPWTKK

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចុះសិក្សាផ្លូវ និងរៀបចំរណ្តៅដីបន្ថែមសម្រាប់ចាក់សំរាមក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលមានទីតាំងស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុងចំនួន ១ខ្សែ និងរង្វង់មូល ១កន្លែង ប្រើប្រាស់មូលនិធិឃុំពាមក្រសោប ឆ្នាំ២០២៥

  • ហេង គីមឆន/
    20/03/2026

    ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានឆ្លៀតឱកាសដ៏មានតម្លៃ​ អញ្ជេីញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​​ និង​ផ្តល់​វិទ្យុ​ទាក់ទង​ ដល់​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បូទុមសាគរ

  • ហេង គីមឆន/
    20/03/2026

    សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    20/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ

  • រដ្ឋបាលស្រុកកោះកុង/
    19/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’គនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា’’