រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារទទួលបន្ទុកសុខភាព សហការ ជាមួយអជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើបសម្រាលកូនជួបការលំបាក ឈ្មោះ ម៉ី សុវណ្ណារី អាយុ៤១ ឆ្នាំ នៅមន្ទីរពេទ្យខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមការងារទទួលបន្ទុកសុខភាព សហការ ជាមួយអជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើបសម្រាលកូនជួបការលំបាក ឈ្មោះ ម៉ី សុវណ្ណារី អាយុ៤១ ឆ្នាំ នៅមន្ទីរពេទ្យខេត្តកោះកុង ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

អំណោយដែលសាខាផ្តល់ជូនរួមមាន ៖
មីម៉ាម៉ា១កេស ទឹកដោះគោឆៅ២ឡូ ទឹកដោះគោខាប់២កំប៉ុង ឃីតទារក១ឈុត អាវយឺត២អាវ ទឹកបរិសុទ្ធឱរ៉ាល់១កេស ព្រមទាំងថវិកា ១០០០.០០០រៀល ។

អត្ថបទទាក់ទង