លោក សាង សុីណេត អភិបាលរង និងជាប្រធានក្រុមការងារស្រាវជ្រាវកូវីដ19 ស្រុកបូទុមសាគរ តំណាងលោក ហាក់ ឡេងអភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បាននាំយកអំណោយរបស់រដ្ឋបាលស្រុកបូទុមសាគររួមមាន ទឹកសុទ្ធចំនួន 25 យូរទឹកផ្លែឈើចំនួនពីរកេះ និងថវិកាចំនួន១.០៦០.០០០៛(មួយលានប្រាំមួយម៉ឺនរៀល)ប្រគល់ជូនក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 វគ្គទី 2 ម្ជុលទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី 18 ឆ្នាំឡើងនៅសាលាបឋមសិក្សាអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
..........................................
ថ្ងៃសុក្រ ១៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១
August 6, 2021