លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ រួចមានកម្លាំងនគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក អាជ្ញាធរឃុំអណ្ដូងទឹក មេភូមិ និងប្រជាការពារភូមិ ចុះពិនិត្យ និងណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខាងក្រោមស្ពានអណ្ដូងទឹក ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងកន្លែងសម្រាប់ឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកអង្គុយលេង និងធ្វើដំណើរទេសចរណ៍ ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។