/ / /

វិធានការទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកថ្ម ខ្សាច់ និងដី លើសទម្ងន់កម្រិតកំណត់ចេញពីការដ្ឋានថ្ម ខ្សាច់ និងដី នៅទូទាំងប្រទេស

សូមជម្រាបជូនលោក លោកស្រី ម្ចាស់ការដា្ឋនអាជីវកម្មថ្ម ខ្សាច់ និងដី នៅទូទាំងប្រទេស ស្ដីពីការទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកថ្ម ខ្សាច់ និងដី លើសទម្ងន់កម្រិតកំណត់ចេញពីការដ្ឋានថ្ម ខ្សាច់ និងដី នៅទូទាំងប្រទេស ជ្រាបថា៖ ក្រោយពីគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានដាក់ចេញ នូវវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ កន្លងមកឃើញថារថយន្តដឹកជញ្ជូនធុនធ្ងន់មានការថយចុះគួរឲ្យកត់សម្គាល់។ ជាមួយនឹងការថយចុះបទល្មើសលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នេះ ក៏សង្កេតឃើញនៅមានរថយន្តដឹកថ្ម ខ្សាច់ និងដីមួយចំនួននៅតែបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលផ្ទុយនឹងច្បាប់ដដែល។

ក្នុងន័យនេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមស្នើសុំ លោក លោកស្រី ម្ចាស់ការដ្ឋានទាំងអស់ ជួយផ្តល់កិច្ចសហការចូលរួមទប់ស្កាត់ការដឹកជញ្ជូនថ្ម ខ្សាច់ និងដីលើសទម្ងន់កម្រិតកំណត់ចេញពីការដ្ឋានរបស់អស់លោក លោកស្រី ដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ឲ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់ នៅទូទាំងប្រទេស។ ក្នុងករណីពិនិត្យឃើញថា មានរថយន្តដឹកថ្ម ខ្សាច់ និងដីផ្ទុកលើសទម្ងន់កម្រិតកំណត់ ស្ថិតក្នុងទីតាំងការដ្ឋានណាមួយជាក់ស្ដែង នោះគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការតាមផ្លូវច្បាប់ ឬឈានដល់ការបិទទីតាំងអាជីវកម្មនោះតែម្តង។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ម្ចាស់ការដ្ឋានអាជីវកម្មទាំងអស់ជ្រាប និងចូលរួមសហការអនុវត្តដោយការទទួលខុសត្រូវ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចុះសិក្សាផ្លូវ និងរៀបចំរណ្តៅដីបន្ថែមសម្រាប់ចាក់សំរាមក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលមានទីតាំងស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុងចំនួន ១ខ្សែ និងរង្វង់មូល ១កន្លែង ប្រើប្រាស់មូលនិធិឃុំពាមក្រសោប ឆ្នាំ២០២៥

  • ហេង គីមឆន/
    20/03/2026

    ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានឆ្លៀតឱកាសដ៏មានតម្លៃ​ អញ្ជេីញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​​ និង​ផ្តល់​វិទ្យុ​ទាក់ទង​ ដល់​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បូទុមសាគរ

  • ហេង គីមឆន/
    20/03/2026

    សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    20/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ

  • រដ្ឋបាលស្រុកកោះកុង/
    19/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’គនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា’’