/ / /

រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយនាយទាហាន ពលទាហាន អាជ្ញាធរភូមិ ឃុំ ចុះសម្អាតអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ ក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយនាយទាហាន ពលទាហាន អាជ្ញាធរភូមិ ឃុំ ចុះសម្អាតអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ ក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន ០៣ ទីតាំង ÷
ទីតាំងទី១.ដឹកនាំដោយ លោក ហាក់ ឡេង អភិបាលស្រុក ចាប់ពីសាលាស្រុកបូទុមសាគរ ដល់សម្រុងស្មាច់
ទីតាំងទី២.ដឹកនាំដោយ លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក ចាប់ពីសាលាស្រុកបូទុមសាគរ ដល់ការាស់សាំងតេលា
ទីតាំងទី៣.ដឹកនាំដោយ លោក ក្រូច បូរីសីហា អភិបាលរងស្រុក រង្វង់មូលវិថី សាយ ភូថង
ដោយមានការចូលរួមពី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក ការិយាល័យជំនាញជុំវិញស្រុក កងកម្លាំងថ្មើរជើងកងពលតូចលេខ ៣១ កម្លាំងផ្នែកសឹករងស្រុក កម្លាំងនគរបាលស្រុក អាជ្ញាធរឃុំ ភូមិ និងប្រជាការពារ ចូលរួមសរុប ប្រមាណ ជាង ២០០ នាក់។ ក្នុងនោះដែរលោកអភិបាលស្រុក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើតាមដងផ្លូវសាធារណៈមេត្តាកុំចោលសំរាមពាសវាលពាសកាល ដែលធ្វើអោយខូចសោភ័ណភាពតាមដងផ្លូវ សាធារណៈ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    03/09/2026

    លោក ម៉ែន ឧត្តម ជំទប់ទី១ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • រដ្ឋបាលស្រុកថ្មបាំង/
    03/09/2026

    លោក ម៉ែន វិបុល ជំទប់ទី២ឃុំជីផាត បានចូលរួមប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំងក្រោមអធិបតីភាពលោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • រដ្ឋបាលស្រុកថ្មបាំង/
    03/09/2026

    លោក ម៉ឹង សុភា មេឃុំជីផាត និងលោក វ៉ាន់ សុផុន ជំទប់ទី១ឃុំ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាតចុះទៅទីតាំងទិញ-លក់ អេដស៍ចាយ១កន្លែងឈ្មោះ មាស សារ៉ាត់ នៅភូមិជីផាតដើម្បីធ្វើកិច្ចសន្យា

  • រដ្ឋបាលស្រុកថ្មបាំង/
    03/09/2026

    លោក ម៉ឹង សុភា មេឃុំជីផាត បានដឹកនាំមេភូមិជាំស្លានិងប្រជាពលរដ្ឋក្នុងភូមិចុះទៅជួសជុលលូបាក់ស្រុតនៅចំណុចអូច្រិសរិះផ្លូទៅវអូរកីអូរម្លូនៅក្នុងភូមិជាំស្លា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    03/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ បាននាំយកនូវការផ្ដាំផ្ញើរ សួរសុខទុក្ខ​ពីលោកជំទាវ​ ឈី​ វ៉ា​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងនាំយកអំណោយ ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត​ ផ្ដល់ជូនក្រុមគ្រួសារវីរកងទ័ពយើងចំនួនមួយគ្រួសារ ដែលភរិយារបស់លោកបានមកសម្រាលកូន និងកំពុងសម្រាក ថែទាំ ព្យាបាលនៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    03/09/2026

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយ និង លោក សុខ ឡាយ ស្មៀនឃុំ អញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង។