រសៀលថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១
ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការវិភាគភាពគ្រោះថ្នាក់ និងចំណុចត្រួតពិនិត្យចាំបាច់ (Hazard Analysis and Critical Control Point HACCP) ដែលបានរៀបចំដោយ វិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែ គី រដ្ឋលេខាធិការ នៃក្រសួង តាមរយៈvideos conference និងមានការចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត ។