រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះសង្ឃមានព្រះជន្ម១២-១៧ឆ្នាំនិមន្តទៅទទួលវ៉ាក់សាំងកូវីដ-១៩

ថ្ងៃអាទិត្យ ៨ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល
«««»»»__
លោក អ៊ូច ទូច ប្រធានមន្ទីរ លោក ជួន ភារ៉េត អនុប្រធានមន្ទីរ និងព្រះល័ក្ខមុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណនៃគណៈធម្មយុត្តិកនិកាយខេត្តកោះកុងបានចុះពិនិត្យនិងសម្របសម្រួលដល់សាមណេរដែលមានព្រះជន្ម១២ដល់១៧ឆ្នាំដែលត្រូវទទួលវ៉ាក់សាំងនៃក្នុងបរិវេនកាកបាទក្រហមខេត្តកោះកុង។ សូមព្រះគ្រូចៅអធិការតាមបណ្តាវត្តទាំងអស់ទូទាំងខេត្តកោះកុងដឹកនាំសាមណេរដែលមានព្រះជន្មដូចមានការកំណត់ពី១២-១៧ឆ្នាំទៅទទួលវ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗអង្គ។ ដោយគ្រាន់តែភ្ជាប់អត្រានុកូលដ្ឋានឬសង្ឃដីកា ទៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្តបានជូនដំណឹងដូចបានភ្ជាប់មកជាមួយនេះ។

អត្ថបទទាក់ទង