ថ្ងៃសុក្រ ៦ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានពាំនាំអំណោយជាថវិការបស់ លោកស្រី ហុង មុំ សប្បុរសជនជាម្ចាស់អាជីវកម្មទឹកស្អាតឃុំថ្មស ចំនួន ១,០០០,០០០ រៀល និង ទឹកពិសាដប ចំនួន ១០០ យួរ ដែលជាអំណោយរបស់សប្បុរសជន ជាម្ចាស់អាជីវកម្មទឹកពិសាដបក្នុងស្រុកបូទុមសាគរ ជូនរដ្ឋបាលស្រុកសម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងស្រុកបូទុមសាគរ ។