រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យេន ជុន បានឧបត្ថម្ភទឹកពិសាដប​ ចំនួន​ ៥០យួរ​ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំម្ងឺកូវីដ-១៩

ថ្ងៃសុក្រ ៦ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

លោកខ្លឹម​ គគីរ​ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង​ បានអញ្ជេីញទទួលអំណោយ​របស់លោក យេន ជុន ម្ចាស់សិប្បកម្មផលិតទឹកពិសាដប នុន សុធានី ដែលបានឧបត្ថម្ភជាទឹកពិសាដបចំនួន៥០យួរ ជូនមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំម្ងឺកូវីដ-១៩។

សូមគោរពជូនពរលោក និងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ វណ្ណៈ សុខៈ  ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង