រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ហុង មុំ ម្ចាស់អាជីវកម្មទឹកស្អាតឃុំថ្មស បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល​ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំម្ងឺកូវីដ-១៩។

ថ្ងៃសុក្រ ៦ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

លោកខ្លឹម​ គគីរ​ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង​ បានអញ្ជេីញទទួលអំណោយ​ ជាថវិការបស់​លោកស្រី ហុង មុំ ម្ចាស់អាជីវកម្មទឹកស្អាតឃុំថ្មស ចំនួន ១,០០០,០០០ រៀល ជូនមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំម្ងឺកូវីដ-១៩។

មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង​ សូមគោរពជូនពរលោកស្រី និងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ

អាយុ វណ្ណៈ សុខៈ  ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង