រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ដ្រីមន្ទីរកិច្ចកានារីខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស៊េរីលើកទី៣ ស្ដីពី «គោលគំនិតនៃការបញ្ជ្រាបយេនឌ័រ ជំនាញក្នុងការនិយាយជាសាធារណៈ និងការជជែកពិភាក្សាតាមប្រព័ន្ធអនឡាញ» រយៈពេល៣ថ្ងៃ ថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០២១

ថ្ងៃពុធ ៤រោច ដល់ថ្ងៃសុក្រ ៦រោច ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨-៣០ ខែកក្កដា ឆ្នាំ២០២១

កញ្ញា អន សុផាន់នី មន្ដ្រីមន្ទីរកិច្ចកានារីខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស៊េរីលើកទី៣ ស្ដីពី «គោលគំនិតនៃការបញ្ជ្រាបយេនឌ័រ ជំនាញក្នុងការនិយាយជាសាធារណៈ និងការជជែកពិភាក្សាតាមប្រព័ន្ធអនឡាញ» រៀបចំដោយក្រសួងកិច្ចការនារី ដែលដឹកនាំសម្របសម្រួលដោយលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី។

វាគ្មិនអញ្ជើញមកពី ក្រសួងកិច្ចការនារី, The Perspectives Cambodia និង មូលនិធិ ខុនរ៉ាដ អាដឺណៅអ៊ែរ ប្រទេសកម្ពុជា (KONRAD ADENAUER STAIFTUNG) បានរួមគ្នាចែករំលែកចំណេះដឹង ស្តីពី៖

១- គោលគំនិតនៃការបញ្ជ្រាបយេនឌ័រតាមវិស័យ និងស្ថិតិយេនឌ័រ

២- ការនិយាយជាសាធារណៈ និងជជែកពិភាក្សាតាមប្រព័ន្ធអនឡាញ

៣- គន្លឹះសំខាន់ៗក្នុងការស្រាវជ្រាវឯកសារតាមប្រព័ន្ធអនឡាញ

រួមទាំងការអនុវត្តសាកល្បងផងដែរ។

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង