នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរងស្រុក តំណាងឱ្យលោក អភិបាលនៃ គណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបិទខ្ទប់ភូមិសាស្រ្ដខេត្ដកោះកុងរយះពេល១៤ថ្ងៃ(ដប់បួន)ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៏ ដែលបណ្ដាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងសេចក្ដីសម្រេចលេខ ០៧៤/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ដកោះកុង ស្ដីពីការអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្នដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ដក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល ខេត្ដកោះកុង។
ដោយមានការចូលរួមពីលោក ប្រាក់ គា អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក និងកងកម្លាំងប្រដាប់អវុធទាំង៣ប្រភេទ និងមេឃុំទាំង៦ស្រុកនៅសាលប្រជុំសាលាស្រុកស្រែអំបិល។
__
ប្រភព: ឡូ រដ្ឋា




