/ / /

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់អាយុ ១៨ឆ្នាំ តាមរយៈកម្មវិធី Zoom Meeting

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់អាយុ ១៨ឆ្នាំ តាមរយៈកម្មវិធី Zoom Meeting ។

គោលបំណង :
• ការពារប្រជាពលរដ្ឋកម្ពុជា ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវអ្នកជំងឺសម្រាកពេទ្យ និងស្លាប់បណ្តាលមកពីជំងឺកូវីដ-១៩។

គោលដៅ :
• កាត់បន្ថយការឆ្លង ភាពធ្ងន់ធ្ងរនៃជំងឺ និងស្លាប់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងទប់ទល់នឹងការ គម្រាមកំហែងនៃមេរោគបំប្លែងខ្លួនថ្មីៗ ជាពិសេសមេរោគប្រភេទ Dalta តាមរយៈការផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ ដែលមានចំនួនប្រមាណ ២ លាននាក់ នៅដំណាច់ខែតុលា ឆ្នាំ២០២១។

*ការអនុញ្ញាតិឱ្យចាក់វាក់សាំង
-មានអាយុ គ្រប់១២ឆ្នាំ នៅថ្ងៃដែលមកចាក់វ៉ាក់សាំង
-មានការយល់ព្រមជាលាយលក្ខណ៍អក្សរ ពីមាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់
-អ្នកកំពុងរស់នៅ ឬរៀនសូត្រ ក្រៅភូមិសាស្ត្រនៃលំនៅដ្ឋានរបស់ឱពុក-ម្ដាយ ឬអាណាព្យាបាលត្រូវមានការយល់ព្រម . ដោយផ្ទាល់មាត់ពីមាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់ខ្លួន តាមរយៈទូរស័ព្ទ
-កំព្រាឱពុក-ម្ដាយ ឬគ្មានអាណាព្យាបាលរស់នៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬដោយ អង្គការផ្សេងៗ ត្រូវបានការយល់ព្រមពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬពីអង្គការនោះ អនុលោមតាមអំណាចច្បាប់
-កំព្រាដែលគ្មានទីពឹងនិងគ្មានផ្ទះសម្បែងរស់នៅពិតប្រាកដ ជាទទួលខុសត្រូវរបស់អាជ្ញាមានសមត្ថកិច្ចមូលដ្ឋាន
-នៅថ្ងៃមកចាក់វ៉ាក់សាំង មាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់កុមារ-យុវវ័យ ត្រូវបង្ហាញ ឬបំពេញលិខិតយល់ ព្រមអនុញ្ញាតិឱ្យចាក់វ៉ាក់សាំង ដល់មន្ត្រីគ្រប់គ្រងទីតាំងចាក់វ៉ាក់សាំង
-ត្រូវបានពិនិត្យសុខភាពយ៉ាងម៉ត់ចត់ និងត្រូវបានអនុញ្ញាតិឱ្យចាក់ដោយគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង

*ការចុះឈោ្មះចាក់វាក់សាំងទុកជាមុន
-មាតា-បិតាឬអាណាព្យាបាលតាមផ្លូវច្បាប់ ត្រូវចុះឈ្មោះកុមារ-យុវវ័យត្រូវចាក់វ៉ាក់សាំងទុកជាមុន នៅក្នុងគេហទំព័រ www.cambodia-vaccine.gov.kh។
-អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធអាចជួយរៀបចំបញ្ជី ឈ្មោះកុមារ-យុវវ័យ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោយមានការយល់ព្រមពីមាតា-បិតា ឬអាណា ព្យាបាល រួចចុះឈ្មោះឱ្យទុកជាមុននៅក្នុងគេហទំព័រ www.cambodia-vaccirie.gov.kh ឬបញ្ជូន បញ្ជីឈ្មោះនោះទៅមន្ត្រីគ្រប់គ្រងទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្ថិតនៅជិតបំផុត៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង