រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់ ទទួលឧបករណ៍បរិក្ខាពេទ្យ ដែលជាអំណោយរបស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ជូនរដ្ឋបាលខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់ ទទួលឧបករណ៍បរិក្ខាពេទ្យ ដែលជាអំណោយរបស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ជូនរដ្ឋបាលខេត្តកោះកុង រួមមាន ១.ម៉ាសុីនថតកាំរស្មី(Mobile X-Ray) ចំនួន ០១គ្រឿង ២.ម៉ាសុីនតាមដានសញ្ញាជីវិត ចំនួន ៥ឈុត ៣.ម៉ាសុីនផលិតអុកសុីសែន ចំនួន ១គ្រឿង ៤.អុកសុីសែនដបធំ ៤០លីត្រ ចំនួន ១០០ដប ៥.ឧបត្ថម្ភថវិកា ដល់ក្រុមគ្រូពេទ្យព្យាបាលកូវីដ-១៩ ចំនួន ៥០០,០០០៛/នាក់ (២០០នាក់) ៦.ឧបត្ថម្ភទឹកប្រាក់ ២៥,០០០,០០០៛ សម្រាប់ជុសជុលបន្ទប់ទឹកមណ្ឌលព្យាបាលកូវីដ-១៩ ស្រុកស្រែអំបិល ថវិកាសរុបចំនួន ៧៦៥,០០០ ដុល្លារ៕

អត្ថបទទាក់ទង