/ / /

ការធ្វើតេស្តរកមេរោគកូវីដ-19ក្នុងភូមិថ្មស ឃុំថ្មស រយៈពេល២ថ្ងៃរកមក ក្រុមការងារបានរកឃើញអ្នកវិជ្ជមានចំនួន ៣៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៣០៩១នាក់ ដែលបានមកធ្វើសំណាកនៅឃុំថ្មស

26/07/2021

…………………………………….

ផ្អែកតាមស្មារតីនៃកិច្ចប្រជុំបូកសរុបលទ្ធផល នៃការធ្វើតេស្តរកមេរោគកូវីដ-19ក្នុងភូមិថ្មស ឃុំថ្មស រយៈពេល២ថ្ងៃរកមកក្រុមការងារបានរកឃើញអ្នកវិជ្ជមានចំនួន ៣៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៣០៩១នាក់ ដែលបានមកធ្វើសំណាកនៅឃុំថ្មស។ 

ក្នុងស្មារតីនេះរដ្ឋបាលស្រុក សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំថ្មស មេត្តាជ្រាបថាៈ រដ្ឋបាលស្រុក សូមបញ្ចប់នូវការបិទខ្ទប់ក្នុងភូមិសាស្រ្តភូមិថ្មស អោយធ្វើដំណើរចេញ-ចូលវិញបានចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះទៅ។ចំពោះផ្សារថ្មស រដ្ឋបាលស្រុក សូមធ្វើការបិទបណ្តោះអាសន្នរយៈពេល៧ថ្ងៃបន្តទៀត ដោយចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឃុំថ្មស ជាពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារថ្មស មេត្តាជ្រាបជាដំណឹង និងចូលរួមអនុវត្តន៍ទាំងអស់គ្នា សូមអរគុណ។

 ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

———————

ថ្ងៃចន្ទ ២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

July 26, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/06/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង

  • ហេង គីមឆន/
    06/06/2026

    លោក សរ ជឿន ក្រុមហ៊ុន Green Rich បរិច្ចាគថវិកាចំនួន ២០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោកស្រី យ៉ាង សុភីន អភិបាលក្រុមហ៊ុនស្តារប៊ឺត ឯ.ក បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការអនុសាខាស្រុកបូទុមសាគរ បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោក កុល មុន្នីរតនៈ អាជីវករលក់ដែកគ្រប់ប្រភេទ ក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ​លោកស្នងការរងផែនការងារធនធានមនុស្ស និងនាយការិយាល័យបុគ្គលិក​ ព្រម​ទាំង​មន្ត្រី​ជំនាញ​ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ​ និងណែនាំតម្រង់ទិសអំពីដំណើរការជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា និងប្រកាសសមាសភាពក្រុមការងារសមត្ថកិច្ចក្រសួងមហាផ្ទៃ